
ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic
បានបង្ហាញពីថ្វីជើងរបស់គេភ្លាមៗក្នុងក្របខ័ណ្ឌ Major League Soccer
តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងការបង្ហាញខ្លួនជាលើកទី១របស់គេ
ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួតផងដែរ
ខណៈដែល Los Angeles Galaxy បានវាយបកពីការដេញតាមពីក្រោយ៣គ្រាប់
ដើម្បីផ្តួលក្រុម Los Angeles FC ៤-៣ កាលពីថ្ងៃសៅរ៍។ Ibrahimovic
បានស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អ ក្នុងរយៈពេល៦នាទី
ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ ដើម្បីតាមរយៈ ៣-៣
នាកីឡដ្ឋាន StubHub Center។ បន្ទាប់មក ខ្សែប្រយុទ្ធស៊ុយអែតរូបនេះ
បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ដើម្បីផ្តល់ជ័យជម្នះដល់ក្រុម
Galaxy តែម្តង ក៏ដូចជាដើម្បីបង្កើតនូវការចាប់អារម្មណ៍ភ្លាមៗ
ក្រោយពីការបំពេញការផ្ទេររបស់គេពីក្លិប Manchester United។ បន្ទាប់ពីបញ្ចប់ការប្រកួតនេះ
Ibrahimovic
បាននិយាយទាំងការរីករាយថា៖ «ប្រសិនបើអ្នកក្រឡេកថយក្រោយ
រាល់ក្រុមទាំងអស់ដែលខ្ញុំបានលេងឲ្យ
ខ្ញុំតែងតែបានរកគ្រាប់បាល់ក្នុងការប្រកួតផ្លូវការលើកទី១របស់ខ្ញុំ។
ខ្ញុំនឹងមិនអនុញ្ញាតឲ្យកំណត់ត្រានោះឈប់នៅថ្ងៃនេះឡើយ។
ខ្ញុំបានឮមនុស្សជាច្រើននិយាយថា យើងចង់បាន Zlatan យើងចង់បាន Zlatan
ហើយខ្ញុំបានផ្តល់ Zlatan ដល់ពួកគេ»៕
ប្រភពព័ត៌មាន៖ Channel News Asia
Comments