នំត្រៀប Sticky Rice Cake




រាល់បង្អែមទាំងអស់សុទ្ធតែមានភាពងាយស្រួល។ យ៉ាងណាមិញ នំត្រៀបក៏ជាបង្អែមដែលមានភាពងាយស្រួលក្នុងការធ្វើញ៉ាំដូចគ្នា។ ខាងក្រោមគឺជាវិធីងាយៗក្នុងការធ្វើនំត្រៀបទាំងអស់គ្នា។

គ្រឿងផ្សំ

-  អង្ករដំណើបចំនួន ២កំប៉ុង
-  ស្ករត្នោតចំនួនកន្លះគីឡូ
-  ខ្ទិះដូងចំនួន ១លីត
-  អំបិលចំនួន មួយស្លាបព្រា កាហ្វេ
-  ល្ងរចំនួន ៣ស្លាបព្រាបាយ
-  ដូងចាស់ កោសយកសាច់ ចំនួនមួយផ្លែ


របៀបធ្វើ

យកអង្ករដំណើបទៅលាងទឹកអោយស្អាត ហើយដាក់ចំហុយរយះពេលកន្លះម៉ោង។ យកទឹកខ្ទិះដាក់ចូលទៅក្នុងខ្ទះ ហើយ ចាក់ស្ករត្នោតចូលជាមួយនឹងអំបិល កូរជាមួយគ្នារហូតដល់វារលាយចូលគ្នា។ ពេលបានពុះបន្តិចៗហើយ ចាក់អង្ករដំណើបដែលចំហុយរួចចូល ហើយកូររហូតដល់ដាច់ទឹកល្អ។ បន្ទាប់ពីដាច់ទឹកល្អហើយ បាយដំណើបនឹងឡើងស្អិត។ ទាន់នៅក្តៅៗ ចាក់បាយដំណើបចូលទៅក្នុងថាសសំប៉ែត ឬកន្លែងដែលយើងបានរៀបចំសំរាប់ដាក់វា ហើងរោយល្ងរដែលបានលីងរួច ពីលើ។ ទុកវាចោល ឬយកទៅដាក់ក្នុងទូរទឹកកកមួយម៉ោង ក្រោយមក យកវាចេញ ហើយរោយ សាច់ដូងពីលើ មុននឹងញ៉ាំជាការស្រេច។



Comments