លោក Zidane ព្រមាន Real ឲ្យ​បំភ្លេច​លទ្ធផលនៅ Cardiff ពេល​ប៉ះ Juventus រាត្រី​នេះ


លោក Zinedine Zidane គ្រូបង្វឹក​​របស់​ក្រុម Real Madrid បាន​ក្រើន​រំ​ឭក​ថា ការ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំមុន​លើក្រុម Juventus ក្នុង​ទីក្រុង Cardiff នឹងមាន​ឥទ្ធិ​ពល​តិច​តួច​បំផុត​ក្នុង​ការប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​១ ជាមួយនឹងក្រុមយក្ស​អ៊ី​តាលី​មួយ​នេះ ក្នុង​ទីក្រុង Turin នា​​រាត្រីនេះ​។ Real Madrid បាន​លើក​ពាន Champions League ជាលើក​ទី​២​របស់​ពួកគេ និង​ជាលើក​ទី​២​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ក្រោយពី​បាន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៤-១ កាលពី​ខែ​ឧស​ភា ឆ្នាំមុន ប៉ុន្តែ គ្រូបង្វឹកស​ញ្ជាតិ​បារាំង​រូបនេះ បាន​​បញ្ជាក់​ថា «រយៈពេល​១០​ខែ​​មុន គឺ​ជា​ស្ថាន​ភាព​ខុស​គ្នា​ទាំងស្រុង​»​។ លោក Zidane​ បាន​ប្រាប់​សន្និ​សីទ​សារ​​ព័ត៌​មួយ​ក្នុង​ទីក្រុង Turin កាល​ពីថ្ងៃចន្ទ​ថា៖ «វា​នឹងក្លាយ​ជា​​ស្ថាន​ភាព​ខុស​​គ្នា​ទាំងស្រុង​។ រយៈពេល​១០​ខែ​បាន​​បញ្ចប់​ហើយ ហើយ​ការ​ប្រកួតនៅ​ថ្ងៃ​ស្អែក​នេះ នឹង​មាន​ឥទ្ធិ​ពល​ដោយ​សារ​តែ​លទ្ធផល​នោះឡើយ​»​។ គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ បា​ន​បន្ថែម​ទៀត​ថា៖ «កីឡាករ​អាច​នឹង​មាន​កម្រិត​ដូច​ដូចគ្នា ឬ​ធ្លាក់​ជាង​នេះ ប៉ុន្តែ​​ចាប់​តាំង​ពី​ពេល​នោះមក រដូវ​កាល​របស់​យើង​មិន​ល្អ​ដូច​ដែល​ត្រូវ​បាន​រំពឹង​ទុក​ឡើយ​។ Juventus កំពុង​តែ​ជួប​រដូវ​កាល​ដ៏​អស្ចារ្យមួយ​»​។ Real Madrid កំពុង​តែ​ដេញ​តាម​ពីក្រោយ​ក្រុម Barcelona ចំនួន​១៣​ពិន្ទុ នៅលើ​តារាងក្រប​ខ័ណ្ឌ La Liga ខណៈ​ដែលក្រុម Juventus កំពុង​តែ​នាំមុខ​​លើ​តារាង Serie A និង​កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រជែងដ​ណ្តើម​ពាន​៣​​។ ការ​ប្រកួតនេះ​នឹង​ចាប់​ផ្តើម​​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕
ប្រភព​ព័ត៌​មាន៖ The Straits Times


Comments