លោក Wenger៖ Arsenal មិន​ទាន់​ឈាន​ទៅ​វគ្គ​១/២នៅ​ឡើយ​ទេ ទោះ​បី​ផ្តួល CSKA ក៏ដោយ



លោក Arsene Wenger អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Arsenal បាននិយាយ​ថា ​ក្រុម​របស់​លោក «បាន​បំពេញ​ការ​ងារ​​ពាក់​​កណ្តាល​» ប៉ុណ្ណោះ ក្រោយពី​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ល្អ​ឥ​តខ្ចោះ​របស់​​ពួកគេ​ក្នុង​តង់​ទី​១ បាន​ធ្វើ​ឲ្យ​ក្រុម​កាំ​ភ្លើង​ធំមួយ​នេះ​បាន​គ្រប់​គ្រង​ទាំង​ស្រុង​ក្នុងការប្រកួតក្រប​ខ័ណ្ឌ Europa League វគ្គ​៨​ក្រុមចុងក្រោយ​​របស់​ពួកគេ តាមរយៈ​ការ​​ផ្តួល​ក្រុម CSKA Moscow-១ ក្នុង​ការ​ប្រកួត​ជើង​ទី​១​ កាលពីថ្ងៃព្រហស្បតិ៍​។ ខ្សែ​ប្រយុទ្ធ Alexandre Lacazette និង​ខ្សែ​បម្រើ Aaron Ramsey បាន​​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ដូច​គ្នា ខណៈ​ដែល​ក្រុម Arsenal រក​បាន​ដល់​ទៅ​៤​គ្រាប់​ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​២៦​នាទី នៅមុន​ពេល​បញ្ចប់​តង់​ទី​១​។ ក្រុម Arsenal បាន​បង្កើត​ឱកាស​ជាច្រើន​​​ក្នុង​តង់​ទី​២ ប៉ុន្តែ មិនអាច​បន្ថែម​គ្រាប់​បាល់​ទៀត​ឡើយ ប៉ុន្តែ​ពួក​គេ​នឹង​ឈាន​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ​​របស់​រុស្ស៊ី សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍ក្រោយ ​ជាមួយ​នឹង​ការ​នាំមុខ​យ៉ាង​រឹង​មាំ​។ លោក Wenger បាន​ឲ្យ​ដឹង​ថា៖ «យើង​ត្រូវ​តែ​មាន​ភាព​ជាក់​លាក់​។ យើង​ត្រូវ​តែ​​ធ្វើ​ការ​ងារ​នេះ​ឲ្យ​ចប់ ហើយ​និង​ព្យា​យាម​​ឈ្នះ​ការប្រកួត​ ដែលនោះ​គឺ​ជា​មធ្យោ​បាយ​ដ៏ល្អ​បំផុត​»​។ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «យើង​បាន​បំពេញ​ការ​ងារ​បាន​ពាក់កណ្តាល​ប៉ុណ្ណោះ​។ យើង​លេង​បាន​យ៉ាងល្អ​ក្នុង​តង់​ទី​១ ខណៈ​ដែល​ក្រុម​​ទាំង​២​បាន​​ប្រឹង​អស់​សមត្ថ​ភាព​ដូច​គ្នា​»​។ ស្របពេល​ដែល​ការ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង​៤​នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League ស្ថិតក្នុង​ភាពស្តួច​ស្តើង ហេតុនេះ ហេតុ​នេះ​ការ​ឈ្នះ​ពាន Europa League គឺ​ជាផ្លូវ​តែមួយ​គត់សម្រាប់​ពួកគេ​ក្នុងការ​ឈ្នះកៅអី​ទៅលេ​ងក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​​៕
ប្រភពព័ត៌​មាន៖ BBC

Comments