លោក Valverde ទទួល​ស្គាល់​ថា Barca លេង​មិនបាន​ល្អ បទោះ​បី​ផ្តួល Roma



លោក Ernesto Valverde គ្រូបង្វឹក​របស់​ក្រុម Barcelona បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​មិន​បាន​បង្ហាញពី​ទម្រង់​លេង​យ៉ាង​ល្អ​​ឥ​តខ្ចោះ​របស់​ពួក​គេ​ឡើយ បើ​ទោះ​បី​បាន​ផ្តួលក្រុម Roma ក្នុង​លទ្ធផល ៤-១ ក្នុង​ការប្រកួតក្រប​ខ័ណ្ឌ  Champions League វគ្គ​៨ក្រុម​ចុងក្រោយ ជើង​ទី​១ កាល​ពី​ថ្ងៃពុធ ក៏ដោយ​។ ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​២​គ្រាប់​ពី​សំណាក់​កីឡាករ Daniele De Rossi និង Kostas Manolas និង​បាន​ស៊ុត​បាល់​​បញ្ចូល​ទី​​១​គ្រាប់​ពី​ខ្សែ​ការ​ពារ Gerard Pique បាន​​ជួយ​​ឲ្យ​ក្រុម Roma នាំមុខ ៣-០ នាកីឡដ្ឋាន Camp Nou នៅ​មុន​ពេល​ខ្សែ​ប្រយុទ្ធ Edin Dzeko បាន​វាយ​បក​​១​គ្រាប់​វិញ​សម្រាប់​ក្រុម Roma​។ ប៉ុន្តែ ស្រប​ពេល​ដែល​ក្រុម​របស់​អ៊ី​តាលី​មួយ​នេះ ហាក់​ដូច​​​ជា​ត្រូវ​ចាញ់​ក្នុង​លទ្ធផល​បែប​នេះ​​ទៅហើយ ខ្សែ​ប្រយុទ្ធ Luis Suarez បាន​រក្សា​​ការ​នាំមុខ​៣​គ្រាប់​សម្រាប់​ក្រុមខ្លួន​វិញ តាម​រយៈ​ការ​រក​គ្រាប់​បាល់​ទី​៤​នៅនាទី ទី​៨៧​​។ លទ្ធ​ផល​នេះ​មាន​ន័យ​ថា Barcelona នឹង​ឈាន​ទៅកាន់​ប្រទេស​អ៊ី​តាលី​នៅ​សប្តាហ៍ក្រោយ ជាមួយ​នឹង​ការ​​ស្ថិត​ក្នុង​ទី​តាំង​ដ៏រឹង​មាំ​ទៅកាន់​វគ្គ​៤​ក្រុម​ចុងក្រោយ ប៉ុន្តែ ពួក​គេ​​មិន​បាន​បង្ហាញពី​ទម្រង់​លេង​ប្រកប​ដោយ​ភាព​មុត​ស្រួច​ឡើយ​។ ផ្ទុយ​ទៅ​វិញ ក្រុម​ម្ចាស់ផ្ទះ​​​បាន​ទទួល​​អត្ថ​ប្រយោជន៍​តាម​រយៈ​ការ​ធ្វើ​ឲ្យ​​បាល់​ចូល​ទី​ខ្លួន​ឯង​​២​គ្រាប់ និង​​ការ​​ខ្ជះ​ខ្ជាយ​ឱកាស​របស់​ក្រុម Roma​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Barcelona ប្រហែល​ជាមិន​អាច​ជួប​ជាមួយ​នឹង​គូប្រជែង​ដ៏​ងាយស្រួល​បែប​នេះ​ឡើយ​ក្នុង​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​។ លោក Valverde បាន​ឲ្យ​ដឹង​ថា៖ «យើង​មិនបាន​បង្ហាញពី​ទម្រង់​លេង​ដ៏ល្អ​ក្នុង​ការប្រកួត​នោះ​​ឡើយ​។ យើង​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ជាច្រើន​​។ យើង​​បាន​ធ្វើ​ការ​វាយសម្រុក​រហ័ស​ពេក ដោយ​មិន​បាន​គ្រប់​គ្រង​​ស្ថាន​ភាព​​ឲ្យ​ល្អ​សិន​ឡើយ​»​៕
ប្រភព​ព័ត៌​មាន៖ worldsoccertalk

Comments