Torres នឹង​ចាក​ចេញ​ពីក្លិប Atletico នៅ​ចុង​រដូវកាលនេះ

ខ្សែ​ប្រយុទ្ធ​ជើង​​ចាស់ Fernando Torres នឹង​ចាក​ចេញ​ពី​ក្លិប Atletico Madrid នៅ​ពេល​ដែល​កិច្ច​សន្យា​របស់​​គេ​ផុតកំណត់នៅ​រដូវ​កាល​នេះ ដើម្បី​ស្វែង​រក​កន្លែង​ដែលមាន​ឱកាស​លេង​​បាល់​បាន​ច្រើន​ជាង​នេះ​។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​ចូល​លេងក្នុង​ជម្រើស​ដំបូង​ក្នុងការប្រកួតក្រប​ខ័ណ្ឌ La Liga ត្រឹម​តែ​៣​លើកគត់​នៅ​រដូវ​កាលនេះ និង​បាន​បង្ហាញ​ខ្លួន​ចំនួន​១៧​លើកក្នុងនាម​ជាកីឡាករ​បម្រុង ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​។ Torres បាន​ឲ្យ​ដឹង​ក្នុង​ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​ចង់​ឱកាស​​នេះ​ដើម្បី​និយាយ​ថា នេះ​នឹ​ងក្លាយ​ជា​រដូវ​កាល​ចុងក្រោយ​របស់​ខ្ញុំ​​ជាមួយ​នឹងក្លិប​នេះ​»​។ ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​ប្រាប់​បន្ត​ថា៖ «វា​មិនមែន​ជាការ​សម្រេច​ចិត្ត​ដ៏​ងាយស្រួ​ល​ឡើយ​។ ការ​ស្វែង​រក​ភាព​ជាក់​លាក់ ស្ថានភាព​ផ្សេង​ៗ ប្រហែល​ជា​រឿង​ដ៏ល្អ​បំផុត​។ ខ្ញុំ​ទទួលស្គាល់​ថា ខ្ញុំ​មិនមាន​តួនាទី​ច្រើនឡើយ ហេតុនេះ នេះ​គឺ​ជា​ពេល​វេលា​ក្នុង​ការ​​ចាក​ចេញ​សម្រាប់​ក្លិប​ផ្សេង​»​។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ាញ​រូបនេះ កំពុង​តែ​ចំណាយ​ពេល​វេលា​​ជាលើក​ទី​២​របស់​​គេ​នៅ​ឯ​ក្លិប​នេះ ដែល​រូបគេ​បាន​ចាកចេញកាលពីឆ្នាំ​២០០៧ ដើម្បី​ផ្ទេរ​ទៅកាន់​​ក្លិប Liverpool​។ រូប​គេ​ក៏​បាន​​ចំណាយពេល​ជាមួយ​​នឹងក្លិប Chelsea និង AC Milan ផងដែរ នៅមុន​ពេល​វិល​ទៅកាន់​អេ​ស្ប៉ាញ​វិញ កាលពីឆ្នាំ​២០១៥​​៕​

ប្រភព​ព័ត៌​មាន៖ The Guardian


Comments