- Get link
- X
- Other Apps


ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី១គ្រាប់ក្នុងចំណោមគ្រាប់បាល់ដ៏ល្អបំផុតរបស់ក្របខ័ណ្ឌ Champions League ខណៈដែលការស៊ុតបាល់បករំលងក្បាលរសប់គេ បានជួយឲ្យក្រុម Real Madrid លត់ក្រុម Juventus យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃអង្គារ។ ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះបានបង្កើតប្រវត្តិសាស្ត្រ តាមរយៈការក្លាយជាកីឡាករដំបូងគេក្នុងការស៊ុតបាល់បញ្ចូលទី១០ប្រកួតជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League។ Ronaldo បានរកគ្រាប់បាល់បើកឆាកក្នុងទីក្រុង Turin ក្រោយពីលេងបានត្រឹមតែ៣នាទី និងបានបន្ថែមគ្រាប់បាល់ទី២ នៅនាទី ទី៦៤តាមរយៈការស៊ុតបាល់បករំលងក្បាលយ៉ាងល្អ ដើម្បីជួយឲ្យរូបគេរកបានគ្រាប់បាល់សរុប១៤គ្រាប់ក្នុងយុទ្ធនាការនៅរដូវកាលនេះ។ ខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus បានរងពិន័យកាតក្រហមនៅនាទី ទី៦៦ នៅមុនពេល Ronaldo បានជួយឲ្យ Marcelo បំពេញជ័យជម្នះសម្រាប់ខ្លួន និងជួយឲ្យ Real ស្ថិតក្នុងការគ្រប់គ្រងទាំងស្រុង មុននឹងឈានទៅកាន់ការប្រកួតជើងទី២ ក្នុងទីក្រុងម៉ាឌ្រីដ នាថ្ងៃទី១១ ខែមេសា ខាងមុខនេះ។ ស្របពេលជាមួយគ្នានេះ ក្រុម Bayern Munich បានបោះជំហានឆ្ពោះទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលគ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែបម្រើ Thiago Alcantara បានជួយឲ្យពួកគេទទួលជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Sevilla កាលពីថ្ងៃអង្គារ ក្នុងការប្រកួតជើងទី១ នៃវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេនៅលើទឹកដីក្រុមអេស្ប៉ាញ៕
ប្រភពព័ត៌មាន៖ BBC
Comments