PSG ត្រៀម​ឈ្នះ​ពាន Ligue 1 ចុង​សប្តាហ៍​នេះ ពេល​ទៅ​ជួប St-Etienne






្រុម Paris Saint-Germain អាច​នឹង​ឈ្នះពាន​ក្រប​ខ័ណ្ឌ Ligue 1 ជាលើក​ទី​៥​របស់​ពួកគេ​ក្នុង​រយៈពេល​៦​​រដូវកាល​នៅ​ចុង​សប្តាហ៍នេះ ខណៈ​ដែលក្រុម​កំពុង​តែ​នាំមុខ​ដាច់​​របស់​លោក Unai Emery បន្ត​​ដណ្តើម​យក​ពិន្ទុ​​សរុប​​ជា​កំណត់​ត្រា​ក្នុងក្រប​ខ័ណ្ឌលីក​របស់​បារាំង​។ PSG អាច​នឹង​ឈ្នះ​​​​ពាន​លីក​ជាលើក​ទី​៧​របស់​ក្លិប​នេះ តាម​រយៈ​ការ​ដណ្តើម​យក​ជ័យ​ជម្នះ​​នៅ​លើ​​ទឹកដីក្រុម Saint-Etienne នៅ​រាត្រីនេះ ប្រសិន​បើ​​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក Monaco បាន​រង​បរា​ជ័យ​នៅ​លើ​ទឹក​ដីខ្លួន​ឯងក្រោមស្នា​ដៃក្រុម Nantes របស់​​​លោក Claudio Ranieri ក្នុង​រយៈពេល​២៤ម៉ោង​ទៀត​។ ក្រោយ​ពី​បាន​ឈ្នះ​ពាន​ League Cup ៥​​លើក​ជាប់​ៗ​គ្នា ក្រុម PSG កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​​ក្នុង​ការ​​បំពេញ​ការ​ឈ្នះ​ពាន​ក្នុង​ស្រុក​​៣​ក្នុង​រដូវ​កាល​តែ​មួយ​ជាលើក​ទី​២ ខណៈ​ដែល​ពួក​គេក៏​បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃពាន French Cup ហើយ​ពួក​គេ​ក៏​អាច​នឹង​​បែកកំណត់​ត្រា​នៃការ​រក​បានពិន្ទុ​សរុប​៩៦​ពិន្ទុ ពី​រដូវកាល​ឆ្នាំ​២០១៥-២០១៦ ផងដែរ​។ លោក Emery ដែល​ក្រុម​របស់​លោកមាន​៨៣​ពិន្ទុ និង​នៅ​សល់​ការ​ប្រកួត​៧​លើក​ទៀត​នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​ចង់​ឈ្នះ ចង់​បន្ត​ការ​ងារ​របស់​​យើង និង​​ដើរ​លើផ្លូវ​​របស់​យើង​។ យើង​នឹង​បន្ត​ជាមួយ​​នឹង​គោល​បំណង​​នៃ​ការ​ឈ្នះ​ដើម្បី​បង្ហាញពី​ភាពខ្លាំង​របស់​យើង​»​។ គ្រូបង្វឹក​រូបនេះ​បា​នបន្ថែម​ទៀត​ថា៖ «យើង​ចង់​រក្សា​​ការ​លេង​ឲ្យ​បាន​ល្អ​ដើម្បីក្លាយ​ជា​ម្ចាស់​ជើង​ឯក និង​រក​ឲ្យ​បាន​ពិន្ទុ​ច្រើន​បំផុត​​តាម​ដែលអាច​»​។ ក្រុម PSG នឹង​ត្រូវ​អវត្តមាន​តា​រាឆ្នើម​ៗ​ដូច​ជា Marco Verratti, Julian Draxler និង Dani Alves សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដីក្រុម Saint-Etienne​​។ ការ​ប្រកួត​​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕
ប្រភពព័ត៌​មាន៖ worldsoccertalk


Comments