Skip to main content
លោក Pardew ចែកផ្លូវជាមួយ West Brom ក្រោយពីឈ្នះ១លើកក្នុងចំណោម១៨ប្រកួត
រជ្ជកាលក្នុងរយៈពេលដ៏ខ្លីរបស់លោក
Alan Pardew ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លិប West Bromwich Albion បានឈានដល់ទីបញ្ចប់ កាលពីថ្ងៃចន្ទ
ក្រោយពីការរងបរាជ័យ៨ប្រកួតជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier
League ដែលបានធ្វើឲ្យក្លិបមានមូលដ្ឋាននៅ Midlands មួយនេះ លិចលុងកាន់តែជ្រៅក្នុងតំបន់កាត់ចោល។ លោក Pardew ដែលបានចូលជំនួសកន្លែងរបស់លោក Tony Pulis
កាលពីចុងខែវិច្ឆិកា បានចាកចេញដោយការព្រមព្រៀងទាំងសងខាង
ក្រោយពីការពិភាក្សាផ្សេងៗជាមួយនឹងប្រធានក្លិបលោក Mark Jenkins បន្ទាប់ពីការចាញ់ក្នុងលទ្ធផល ២-១
លើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Burnley
កាលពីថ្ងៃសៅរ៍។ លទ្ធផលចាញ់នេះ បានធ្វើឲ្យក្រុម West Brom ដេញតាមពីក្រោយក្រុមស្ថិតក្នុងតំបន់សុវត្ថិដល់ទៅ១០ពិន្ទុ
ខណៈដែលនៅសល់ការប្រកួតត្រឹមតែ៦លើកទៀតប៉ុណ្ណោះនៅរដូវកាលនេះ។ ខណៈដែលបន្ថែមទៀតលោកគ្រូបង្វឹកជំនួយ
John Carver ក៏នឹងចាកចេញដែរនោះ ក្លិប West Brom បានឲ្យនៅលើគេហទំព័ររបស់ខ្លួនថា៖ «West Bromwich Albion និងលោក Alan Pardew បានយល់ព្រមចែកផ្លូវគ្នា
ក្រោយពីការពិភាក្សាផ្សេងៗរវាងភាគីទាំង២»។ West Brom បានបន្ថែមទៀតថា៖ «ក្លិបសូមថ្លែងអំណរគុណដល់លោក Alan និងលោក John សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ
និងសូមជូនព័រឲ្យពួកគេជួបតែសំណាងល្អនៅថ្ងៃអនាគត»៕
ប្រភពព័ត៌មាន៖
The Guardian
Comments