Messi និង Busquets នឹង​វិល​ចូល​លេង​វិញ ពេល Barcelona ប៉ះ Roma រាត្រីនេះ




ខ្សែប្រយុទ្ធ Lionel Messi និង​​បម្រើខ្សែការពារ Sergio Busquets សុទ្ធសឹងនឹងត្រូវចូលលេងឲ្យក្រុម Barcelona វិញ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី នៅពេលប៉ះជាមួយនឹងក្រុម Roma នាកីឡដ្ឋាន Camp Nou នៅរាត្រីនេះ​​ Messi បានអវត្តមានការប្រកួតមិត្តភាព​​ទាំងលើករបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ក្នុងពេលសម្រាកសម្រាប់យុទ្ធនាការអន្តរជាតិ ដោយសារតែបញ្ហារបួសរសៃ​​ពួរគន្លាក់ជើង និងបានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅពេលប្រកួតជាមួយនឹងក្រុម Sevilla កាលពីថ្ងៃសៅរ៍ ដោយនៅពេលនោះ រូបគេបានស៊ុតបាល់បញ្ចូលទី​​តាមស្មើនៅនាទី ទី៨៦ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេបានហ្វឹកហាត់កាលពីថ្ងៃអង្គារ រួមជាមួយនឹង Busquets ដែលមិនបានចូលលេងសោះចាប់តាំងពីបាងឆ្ឆឹងម្រាមជើងរបស់គេ នៅពេលប្រកួតជាមួយនឹងក្រុម Chelsea កាលពីសប្តាហ៍មុន កីឡាករទាំងសុទ្ធសឹងត្រូវបានបញ្ចូលឈ្មោះក្នុងក្រុម​​ដែលមានសមាជិកទាំង១៨នាក់របស់ក្រុម Barcelona ទាក់ទងនឹងភាពរឹងមាំរបស់ Messi លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «រូបគេមានភាពរឹងមាំល្អជាងថ្ងៃមុន​»​ ទាក់ទងនឹង Busquets លោក Valverde បានបញ្ជាក់ថា៖ «រូបគេមិនមានបញ្ហាឡើយ នៅថ្ងៃស្អែកនេះ រូបគេកាន់តែរឹងមាំជាងមុន រូបគេជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់យើង ក៏ដូចជាសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។ យើង​​ដឹងពីកម្រិតលេងរបស់គេ ហើយ​​យើងសង្ឃឹមថា អាចពឹងផ្អែកលើរូបគេនៅថ្ងៃស្អែកនេះ​»​ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង:៤៥ទៀបភ្លឺ

ប្រភព​ព័ត៌​មាន៖ worldsoccertalk

Comments