លោក Klopp ដាស់​តឿន​ឲ្យ Liverpool ត្រៀម​ឲ្យ​​រួច​រាល់​ដើម្បី​ទប់​នឹង​ព្យុះ​ភ្លៀង​​​របស់ Man City រាត្រី​នេះ


លោក Jurgen Klopp ជឿជាក់​ថា Liverpool ត្រូវ​តែ​ត្រៀម​ឲ្យ​បាន​រួច​រាល់​ក្នុង​ការ​​ទប់​ទល់​នឹង «ការ​វាយ​សម្រុក​ប្រកប​ដោយ​ព្យុះ​ភ្លៀង» ពី​សំណាក់​ក្រុម Manchester City ខណៈ​ដែល​​ពួក​គេ​សម្លឹង​រក​ការ​​ឈាន​ទៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៨​។ ក្រុម Liverpool នឹង​នាំ​យក​​​ការ​​នាំយក​ក្នុង​លទ្ធ​ផល ៣-០ ទៅកាន់​ការ​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​៨​ក្រុមចុងក្រោយ​នា​កីឡដ្ឋាន Etihad នៅ​រាត្រីនេះ​ ខណៈ​ដែល​លទ្ធផល​នេះ សូម្បី​តែ​អ្នក​ចាត់​ការ​ទូទៅ​ផ្ទាល់​​របស់​ពួក​គេ ទទួល​ស្គាល់​ថា បានធ្វើ​ឲ្យ​លោក​ភ្ញាក់​ផ្អើល ហើយ​ពួក​គេ​ក៏​មិនធ្លាប់​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​ផងដែរ ក្រោយពី​ដណ្តើម​​យក​ការនាំមុខ៣​គ្រាប់ ពីការ​ប្រកួត​ជើង​ទី​១​​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​របស់​លោក Klopp បាន​ខ្ជះ​ខ្ជាយ​​កា​រនាំ​មុខ​៣​គ្រាប់​នៅលើ​ទឹកដីក្រុម Sevilla ក្នុង​ប្រកួត​វគ្គ​ចែក​ពូល​រួច​ជាស្រេច ស្រ​ប​ពេល​ដែល Man City បាន​រក​​គ្រាប់បាល់​បញ្ចូល​ទី​យ៉ាង​ហោច​ណាស់​៣​គ្រាប់​ក្នុង​ការ​ប្រកួត​១២​លើក​លើ​ទឹកដីខ្លួន​ឯង​នៅ​​រដូវកាល​នេះ ហើយ​អ្នក​ចាត់​ការ​ទូទៅ​នៃក្រុម Liverpool រូបនេះ រំពឹង​ទុក​ថា​ក្រុម​របស់​លោក Pep Guardiola នឹង​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​បើក​ការ​វាយសម្រុក​​ភ្លាម​ៗ ដូច​​ក្នុងការប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​តែមួយ​ជាមួយនឹងក្រុម Manchester United កាល​ពីថ្ងៃ​សៅរ៍​ដែរ​។ លោក Klopp បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ចាំ​បាច់​រំ​ឭក​ដល់​កីឡាករ​​ទៅលើ​ការ​ប្រកួត​ដ៏​ជាក់​លាក់​មួយ​ឡើយ​។ ប៉ុន្តែ ខ្ញុំ​បាន​ឃើញ​ការប្រកួត​របស់​ក្រុម Man City ជាមួយ​នឹងក្រុម Man United កាល​ពី​ចុង​សប្តាហ៍ថ្មី​ៗនេះ​​។ វា​ជា​ការ​បង្ហាញពី​ទម្រង់​លេង​​យ៉ាងល្អក្នុ​ងតង់​ទី​១​ដែលមិន​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​មុន​​»​​។ គ្រូបង្វឹក​សញ្ជាតិអាល្លឺ​ម៉ង់​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​ហាក់ដូច​ជា​ព្យុះ​ភ្លៀង​មួយ​អ៊ី​ចឹង​។ បន្ទាប់​មក ក្នុង​តង់​ទី​២ ពួក​គេ​បានផ្លាស់​ប្តូរ​ការ​ប្រកួត​​។ ក្រោយពី​គ្រាប់​បាល់​ទី​១​របស់ Man United ក្រុម​​មួយ​​ចាប់​ផ្តើម​លេង​ស៊ី​ចង្វាក់​គ្នា ហើយក្រុម​មួយ​ទៀត​បាត់​បង់​ភាព​ស៊ី​ចង្វាក់​គ្នានេះ​តែម្តង​»។ ការប្រកួតនេះ​នឹង​ចាប់​ផ្តើមនៅម៉ោង​១:៤៥​ទៀប​ភ្លឺ​៕
ប្រភព​ព័ត៌​មាន៖ The Guardian

Comments