លោក Klopp ប្រឈ​មុខ​នឹង​ការ​ជ្រើស​រើស​កីឡាករមុន​ពេល Everton ថ្ងៃ​សៅរ៍នេះ


​ការដណ្តើម​បាន​ជ័យ​ជម្នះ​នប្រក​បដោយ​ការ​ជឿជាក់​របស់​ក្រុម Liverpool លើក្រុម Manchester City ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League ប្រហែល​ជា​ហួស​ពី​ក្តី​ស្រមៃ​​របស់​លោក Jurgen Klopp ទៅ​ទៀត ប៉ុន្តែ ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​លោក​​ប្រឈមមុខ​នឹង​ការ​ជ្រើស​​រើស​​កកីឡាករ​ដែល​ត្រូវ​លេង​ក្នុង​ការប្រកួតនៅលើ​ទឹក​ដីក្រុម Everton នៅ​ថ្ងៃ​​សៅរ៍នេះ​​។ ការ​ប្រកួតនេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ នៅមុនពេល​ការ​ប្រកួត​ជើង​ទី​២ វគ្គ​៨​ក្រុម​ចុងក្រោយ ជាមួយនឹងក្រុម Man City ខណៈ​ដែល​ពួ​ក​គេ​នឹង​នាំយក​ការ​នាំមុខ ៣-០ ទៅ​កាន់​ការប្រកួត​នោះ ក្នុង​នាម​ជាក្រុមមានក្តីស​ង្ឃឹម​ច្រើន​ក្នុង​ការ​​ឈ្នះ​សិទ្ធិ​ទៅ​វគ្គ​​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ ជាលើក​ទី​១​ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៨​។ ប៉ុន្តែ ស្រប​ពេល​ដែល​ក្រុម Real Madrid, Barcelona និង Bayern Munich ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ឈាន​ទៅ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ក្រោយពី​ការ​ប្រកួត​ជើង​ទី​១ កាល​ពី​ពាក់​​កណ្តាល​សប្តាហ៍នេះ លោក Klopp នឹង​​ដឹង​យ៉ាង​ច្បាស់​ថា ក្រុម​​របស់​លោកមិនមែន​ជា​បេក្ខ​ភាព​ក្នុង​ការ​ឈ្នះ​ពានឡើយ​​។ វា​មានន័យ​ថា ប្រសិន​បើ​ក្រុម​របស់​លោក​​ចង់​ឈ្នះ​កៅអី​ទៅលេ​ងក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវ​កាលនេះ ក្តីសង្ឃឹម​ដ៏ល្អ​បំផុត​​របស់​ពួក​គេ​គឺ​កា​​រ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​៤​របស់​ក្រប​ខ័ណ្ឌ Premier League​​។ បើ​ទោះ​បី​ពួកគេ​ស្ថិត​ក្នុង​​ទី​តាំង​ដ៏រឹ​ងមាំ​ក៏ដោយ ប៉ុន្តែ ពួក​គេ​ក៏មិនអាច​ធ្វេស​ប្រហែស​ផងដែរ​នៅពេល​ដែលពួក​គេ​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Goodison Park​។ លោក Klopp វ័យ​៥០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «វា​គួរ​តែ​ជា​រឿង​ល្អ ហើយ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ឡើយ​»​​។ ការ​ប្រកួតនេះ​នឹង​ចាប់ផ្តើម​នៅម៉ោង​៦:៣០ល្ងាច​៕
ប្រភព​ព័ត៌​មាន៖ sport.yahoo.com

Comments