Joshua ប្រកាស​ចង់​ជួប Wilder ក្រោយ​ផ្តួល Parker ដើម្បី​ឈ្នះ​ខ្សែក្រវាត់​រួម





កីឡាករ​ប្រដាល់​សញ្ជាតិ​អង់គ្លេស Anthony Joshua បាន​ស្នើ​សុំ​ឲ្យ​មាន​ការប្រកួត​​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​​ធ្ងន់​រួម​ជា​មួយ​នឹង​កីឡាករ Deontay Wilder ក្រោយពី​បាន​ផ្តួល​កីឡាករ Joseph Parker ក្នុង​ទីក្រុង Cardiff កាល​ពី​ថ្ងៃ​សៅរ៍​​។ Joshua បាន​បន្ថែម​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពី​ស្ថា​ប័ន WBO របស់ Parker ទៅ​លើ​ខ្សែ​ក្រវាត់​របស់​គេ​ដែល​រួមមាន​ខ្សែ​ក្រវាត់​ពី​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ (IBF) និងសមា​គម​កីឡា​ប្រដាល់​ពិភព​លោក (WBA) តាម​រយៈ​​ការ​យក​ឈ្នះ​ពិន្ទុ​ជា​ឯក​ច្ឆន្ទ​លើ​កីឡាករ​សញ្ជាតិ​​នូ​វែល​សេ​ឡង់​រូបនេះ ក្រោយពី​បាន​ធ្វើ​ការប្រកួត​១២​​ទឹក​ពេញ​ជាលើក​ទី​១​របស់​គេ ក្នុង​អាជីព​ប្រដាល់​មិន​ស្គាល់​ចាញ់​ចំនួន​២១លើក​។ បច្ចុប្បន្ន​សម្ពាធ​ផ្សេង​ៗ នឹង​​កើង​ឡើង​សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​រួម​​មួយ​ជា​មួយ​នឹង​កីឡាករ​ប្រដាល់​អាមេរិក Wilder ដែល​ជាម្ចាស់​ខ្សែ​ក្រវាត់ WBC​។ ក្រោយ​ពី​​ចៅ​ក្រម​បាន​ផ្តល់​ពិន្ទុ​ឈ្នះ​១១៨-១១០ ១១៨-១១០ និង​១១៩-១០៩ កីឡាករ​សញ្ជាតិ​អង់គ្លេស Joshua បាន​និយាយ​នៅ​លើ​សង្វៀន​ភ្លាម​ៗ​ថា៖ «ខ្ញុំ​ចង់​ជួប​ជាមួយ Wilder​។ សូម​រៀប​ចំ​ឲ្យ​រូប​គេ​ឡើង​សង្វៀន ហើយ​ខ្ញុំ​នឹង​ផ្តួល​​រូប​កេ​ឲ្យ​សន្លប់​»​​៕


ប្រភព័ត៌​មាន៖ BBC

Comments