លោក Guardiola ផ្តោត​លើ​ការ​ជួប Liverpool ខណៈ Man City ខិត​ទៅ​​កាន់​ការ​ឈ្នះ​​ពាន





លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester City បាន​អះ​អាង​ថា ការ​ផ្តោត​អារម្មណ៍​របស់​លោក​នា​ពេល​បច្ចុប្បន្ន ​គឺ​​ទៅ​លើ​ការប្រកួត​ចំនួន​​២​ជើង​ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជា​មួយ​នឹង​ក្រុម Liverpool​។ គ្រូបង្វឹក​រូបនេះ មិន​បាន​​យក​ការ​លើក​ពាន​នៅ​ចុង​សប្តាហ៍​ជា ជា​ការប្រកួត​​អាទិ​ភាព​ឡើយ បើ​ទោះ​បី​ពួក​​គេ​​អាច​​នឹង​ក្លាយ​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League នៅ​ពេល​ជួប​ជា​មួយ​នឹង​ក្រុម Manchester United នៅ​ចុង​សប្តាហ៍​នេះ ក៏ដោយ​។ Man City បាន​ដណ្តើម​យក​ឈ្នះ​ក្នុង​លទ្ធ​ផល ៣-១ លើ​ក្រុម Everton យ៉ាង​ងាយ កាល​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​មាន​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​បម្រើ​ Leroy Sane, Gabriel Jesus និង Raheem Sterling ហើយ​​ពួក​គេ​ពិត​ជា​ស័ក្តិ​សម​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ បើ​ទោះ​បី​កីឡាករ Yannick Bolasie វាយ​បក​បាន​១​គ្រាប់​វិញ​ស​ម្រាប់ក្រុម​ម្ចាស់​ផ្ទះ​ក៏ដោយ​។ បច្ចុប្បន្ន​ការ​ផ្តោត​អារម្មណ៍​របស់​ក្រុម Man City គឺ​ទៅ​លើ​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Champions League ជា​មួយ​នឹងក្រុម Liverpool នៅ​ថ្ងៃ​ពុធ​​នេះ នៅ​មុន​ពេល​​ទទួល​បាន​​ឱកាស​​ដ៏រំភើប​ក្នុង​ការ​ឈ្នះ​ពាន​នៅពេល​​ប្រកួត​ជាមួយនឹងក្រុម​បិសាច​​ក្រហម Man United នា​កីឡដ្ឋាន Etihad​។ ប៉ុន្តែ លោក Guardiola ចង់​សម្លឹង​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​ដែល​ធំ​ជាង​នេះ និង​បាន​បដិសេធ​ក្នុង​ការ​​ផ្តោត​ទៅ​លើ​ការ​​យក​ឈ្នះ​លើ​ក្រុម Man United ដើម្បី​លើក​ពានលីក​​។ លោក Guardiola បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ដឹង​ថា មនុស្ស​ជាច្រើន​នឹង​និយាយ​​អំពី​ក្រុម Man United ប៉ុន្តែ បច្ចុប្បន្ន​រាល់​ការ​​កាត់​សេចក្តី​ទាំង​ងស់​​​នៅ​ពេល​នេះ គឺ​ការ​ជួបក្រុម Liverpool​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia




Comments