- Get link
- X
- Other Apps

អាជ្ញាកណ្តាលចក្រភពអង់គ្លេស
នឹងមិនមានវត្តមានក្នុងព្រឹត្តិការណ៍ World Cup នារដូវក្តៅនេះឡើយ
ហើយនេះគឺជាការអវត្តមានជាលើកទី១បើគិតចាប់តាំងពីឆ្នាំ១៩៣៨។ FIFA
បានសម្រេចជ្រើសរើសយកមន្ត្រីអាជ្ញាកណ្តាល៣៦នាក់សម្រាប់យុទ្ធនាការនេះ
ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែ មិនមានអាជ្ញាកណ្តាលរូបណាមកពីប្រទេសអង់គ្លេស
ស្កុតឡេន វេលស៍ ឬអៀរឡង់ខាងជើងឡើយ។ លោក Mark Clattenburg គឺជាអាជ្ញាកណ្តាលចក្រភពអង់គ្លេសម្នាក់ក្នុងបញ្ជីអាជ្ញាកណ្តាលរបស់
FIFA ដែលបានបញ្ជូលឈ្មោះតាំងពីឆ្នាំ២០១៦
មុននឹងធ្វើការសម្រេចចិត្តចុងក្រោយសម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ី។ ប៉ុន្តែ
លោកបានចាកចេញពីការងាររបស់លោកក្នុងក្របខ័ណ្ឌ Premier League កាលពីខែកុម្ភៈ ឆ្នាំ២០១៧
ដើម្បីក្លាយជាប្រធានអាជ្ញាកណ្តាលក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
អាជ្ញាកណ្តាលនានា
ដែលតំណាងឲ្យប្រទេសជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប
គឺមានមកពីអាល្លឺម៉ង់ តួកកី រុស្ស៊ី ហូឡង់ ប៉ូឡូញ អេស្ប៉ាញ ស៊ែប៊ី អ៊ីតាលី
ស្លូវេនី និងបារាំង។ ការខកចិត្តមួយផ្សេងទៀតសម្រាប់អង់គ្លេស
ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា
ជាអ្នកបង្កើតឲ្យមានការប្រកួតដ៏ទាក់ទាញនោះ គឺថា
មិនមានជំនួយការអាជ្ញាកណ្តាលសញ្ជាតិអង់គ្លេសឡើយ ក្នុងយុទ្ធនាការនេះ។
ការសម្រេចចិត្តសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA កើតឡើងស្របពេលមានភាពតានដែលកំពុងបន្តរវាងអង់គ្លេស និងរុស្ស៊ី
ក្រោយពីការបំពុលសម្លាប់អតីតចារបុរសរុស្ស៊ីលោក Sergei Skripal
និងកូនស្រីរបស់លោកក្នុងទីក្រុង Salisbury ប្រទេសអង់គ្លេស៕
ប្រភពព័ត៌មាន៖ BBC
Comments