លោក Monchi
ប្រធានផ្នែកកីឡាបាល់ទាត់ បានចាត់ទុកអតីតតារាឆ្នើមរបស់ក្លិបគឺ Francesco
Totti ជា «វីរបុរសដ៏អស្ចារ្យ» ម្នាក់
ខណៈដែលអតីតប្រធានក្រុមរូបនេះ
បានអបអរខួបទី២៥នៃការបង្ហាញខ្លួនជាលើកទី១របស់ក្នុងក្របខ័ណ្ឌ Serie
A កាលពីថ្ងៃពុធ។ Totti
បានចូលនិវត្តន៍កាលពីឆ្នាំមុន ក្នុងវ័យ៤០ឆ្នាំ ហើយបច្ចុប្បន្ន
រូបគេមានតួនាទីជាប្រធានម្នាក់ ជាមួយនឹងក្លិបរបស់អ៊ីតាលីមួយនេះ
ដែលនៅរដូវកាលនេះ បានឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយជាលើកទី១ក្នុងរយៈពេល១០ឆ្នាំ
ដោយរូបគេនឹងត្រូវប្រកួតជាមួយនឹងក្រុម Barcelona
ក្នុងការប្រកួត២ជើង។ ក្នុងកិច្ចសម្ភាសមួយដែលនឹងត្រូវផ្សាយនៅថ្ងៃសុក្រនេះ
លោក Monchi បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ «Francesco មានសមត្ថភាពនេះ ការឈានដល់នេះ
ឥទ្ធិពលនេះ និងការទទួលខុសត្រូវដែលពិតជាខ្លាំង ហើយ Roma ត្រូវតែប្រើប្រាស់ចំណុចទាំងនោះ»។ ប្រធានផ្នែកកីឡារូបនេះបានបន្ថែមទៀតថា៖
«វានឹងក្លាយរឿងមិនសមហេតុផលឡើយ
ក្នុងការមានវីរបុរសម្នាក់ក្នុងក្រុមរបស់យើង ប៉ុន្តែ
មិនបានប្រើប្រាស់ពីថាមពលរបស់គេនោះ។ Totti
គឺជាវីរបុរសដ៏អស្ចារ្យម្នាក់»។ កីឡាករលេងឲ្យតែក្លិបមួយ Totti
បានបង្ហាញខ្លួនជាលើកទី១របស់គេ
ក្នុងពេលស្ថិតក្នុងវ័យ១៦ឆ្នាំ នៅពេលដែលក្រុម Roma បានយកឈ្នះលើក្រុម
Brescia ក្នុងលទ្ធផល ២-០
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៩៣ និងបានជួយឲ្យក្រុមជម្រើសជាតិ Roma
ឈ្នះពានក្របខ័ណ្ឌ Serie A
ក្នុងឆ្នាំ២០១១។ ការបង្ហាញខ្លួនជាលើកទី៧៨៦របស់កីឡាកររូបនេះ
និងជាលើកចុងក្រោយសម្រាប់ Roma គឺការចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងពេលក្រុមខ្លួនបានយកឈ្នះក្នុងលទ្ធផល
៣-២ លើក្រុម Genoa កាលពីខែកក្កដា
ឆ្នាំមុន។ Totti
គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ Roma តាមរយៈការរកបាន៣០៧គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់៕
ប្រភពព័ត៌មាន៖ worldsoccertalk
Comments