
ការសង្កេតដ៏សំខាន់មួយដែលខ្ញុំបានធ្វើអំពីការធ្វើដំណើរក្នុងសតវត្សរ៍ទី
21 នេះ គឺថាការមានសៀវភៅកំណត់ហេតុបានផ្ដល់សារៈសំខាន់បន្ថែមទៀតដើម្បីចងក្រងឯកសារ បទពិសោធន៍នៃការធ្វើដំណើររបស់យើងទៅកន្លែងនីមួយតាមរយៈការចង់ក្រងជារូបថតឬវីដេអូស្រដៀងទៅនឹងឧបករណ៍ផ្សេងទៀតដែរ។
ត្រូវចាំថារូបថតអាចត្រឹមតែផ្តិតយកសកម្មភាពឬ
ទីកន្លែងដែលយើងបានទៅដល់តែប៉ុណ្ណោះ ចុះសួរថាយើងទៅដល់ទៅនោះដោយរបៀបណា
ត្រូវចំណាយអស់ប៉ុន្មាន ត្រូវទាក់ទងនឹងអ្វីខ្លះទើបអាចទៅដល់ទៅនោះ?
ពេលនេះប្រហែលជាអ្នកអាចឆ្លើយរួចព្រោះអ្នកទើបតែមកពីដំណើរកំសាន្តនោះត្រឹមតែ៣ខែមុនតែប៉ុណ្ណោះ
ចុះអ្នកប្រាកដទេថាអ្នកនឹងនៅតែចាំរឿងលំអិតតែសំខាន់ទាំងនោះបន្ទាប់ពីមួយឆ្នាំក្រោយមក
ឬ ២-3ឆ្នាំក្រោយមក?
ខ្ញុំជឿថាអ្នកប្រាដកជាភ្លេចសូម្បីតែរូបថតមួយនោះ
នរណាជាអ្នកថតអោយអ្នក ក៏អ្នកមិនអាចឆ្លើយបានដែរ។ នៅក្នុងអត្ថបទនេះខ្ញុំសូមផ្តល់នូវហេតុផល 3 អំពីមូលហេតុដែលអ្នកធ្វើដំណើរទាំងអស់គួររក្សាទុកកំណត់ហេតុធ្វើដំណើរ
1- មនុស្សយើង មិនថានរណាទេ រឿងអាក្រក់មានការចង់ចាំយូរអង្វែងជាងរឿង សប្បាយៗ
ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា
ជាទូទៅមនុស្សយើងគឺពូកែភ្លេច។ រឿងរ៉ាវដែលកើតឡើងកន្លងកាន់តែយូរ
កាន់តែត្រូវបានបំភ្លេចចោល ទោះបីអ្នកមានប្រព័ន្ធបណ្តាញច្រើនបែប ច្រើនសណ្ថាន ដូចជាហ្វេសបុក ឬ Instagram យ៉ាងណាក៏ដោយ ក៏អ្នកនៅតែភ្លេចនូវរឿងរ៉ាវដូចជាទៅកន្លែងណាខ្លះ ចំណាយអស់ប៉ុន្មាន
ធ្វើដំណើរដោយវិធីណា ឬ ទៅនីនោះនៅពេលណា ស្ទើតែទាំងស្រុង
លើកលែងតែរូបថតដែលអ្នកបានរក្សាទុកតែប៉ុណ្ណោះ។
2- វាគឺជាអនុស្សាវរីយិ័ ដ័ល្អឥខ្ចោះនៅពេលដែលអ្នកយកវាមកអានឡើងវិញនៅពេលណាមួយ។
វាជារឿងរីករាយបំផុតដែលបានអង្គុយអានរឿងរ៉ាវដែលបានកត់ត្រាទុកដោយខ្លួនឯង។
ពេលខ្លះកំពុងអាន យើងអាចនឹងលើកសំនួរសួរខ្លួនឯងថា
ហេតុអ្វីយើងអាចទៅធ្វើរឿងរ៉ាវដ័គួរអោយអស់សំណើចនោះកើត
ឬខ្លួនពិតជាអស្ចារ្យណាស់ដែលអាចធ្វើនូវរឿងរ៉ាវទាំងនោះបាន។
អ្វីដែលសំខាន់មួយទៀតវាអាចជាបទពិសោធន៏ដំណើរកំសាន្តដែលអាចជួយអោយយើងទទួលបាននៅការរៀបចំដ៏ល្អសំរាប់ដំណើរកំសាន្តនៅពេលអនាគតបន្តទៀត។
3 3- ពីព្រោះវាបានបង្រៀនយើងអោយក្លាយជាមនុស្សរីកចម្រើន ឆ្លាតជាងមុន
នៅពេលដែលយើងសរសេរយើងកំពុងបង្ខំខ្លួនយើងឱ្យឆ្លុះបញ្ចាំងលើឈុតមួយកន្លែង ឬរឿងណាមួយ
ដែលបានកំពុងកើតឡើងនៅជុំវិញខ្លួនយើង។
យើងបង្កើតការយល់ដឹងកាន់តែខ្លាំងអំពីបរិយាកាស
ដែលយើងបានជួបប្រទះព្រោះការសរសេរទាមទារភាពស្ងប់ស្ងាត់ ហើយភាពស្ងប់ស្ងាត់នេះ ទាមទារជាចាំបាច់សម្រាប់ការប្រមូលផ្តុំអារម្មណ៏ដើម្បីបញ្ជាក់លម្អិតនូវអ្វីដែលយើងបានឃើញ ឮ និង ប៉ះ។
ការមានកំណត់ហេតុធ្វើដំណើរដែលជួយអោយយើងរីកចម្រើនជាមនុស្សម្នាក់ដែលចេះរិះរកវិធីដោះស្រាយបញ្ហា
ហើយ វាក្លាយជាកម្មសិទ្ធ ឬស្នាដៃផ្ទាល់ខ្លួនរបស់យើង។
គ្មានវត្ថុអនុស្សាវរីយ៏ណាដែលល្អមានតម្លៃដូចជាសៀវភៅកំរងកំណត់ហេតុដែលពោរពេញទៅដោយ កំណប់ពេលវេលាសប្បាយៗទាំងនោះទេ។ ពេលយើងបើកមើលសៀវភៅកំណត់ហេតុចាស់ៗ របស់យើង ពេលខ្លះយើងអាចសើចដោយមនដឹងខ្លួនពេលដែលមើលដល់កន្លែងឆ្គួតៗឡប់ៗដែលយើងបានឆ្លង់កាត់ ហើយក៏ប្រហែលជាយំនៅពេលមើលដល់កន្លែងដែលរំភើបសប្បាយរីករាយ ដែលបានឆ្លងកាត់ ហើយរំលឹកពេលវេលានោះបានវិញទាំងអស់។
ធ្វើអ្វីដែលយើងអាចធ្វើបាន
ខណពេលដែលអ្នកផ្សេងមិនមានសំណាងមានពេលវេលា និងទីកន្លែង គ្រប់គ្រាន់ ដើម្បីរក្សារទុក កំណត់ហេតុធ្វើដំណើរ, ខ្ញុំសូមធ្វើការអោយយោបល់យ៉ាងមុតមាំ អោយអ្នកចាប់ផ្តើមវាពីឥឡូវនេះទៅ សរសេរនូវកំណត់ហេតុធ្វើដំណើរផ្ទាល់ខ្លួនមួយ។
កែរប្រែ ការធ្វើដំណើរនាពេលអនាគតរបស់អ្នកដោយការសរសេរជាពាក្យពេជ្រ ជំនួសអោយឬបន្ថែមពីការការប្រើប្រាស់ឧបករណ៏អេឡិចត្រូនិច, ហើយខ្ញុំធានាថា ការខិតខំទាំងនោះនិងផ្តល់អោយយើងវិញនូវរង្វាន់ជាទីគាប់ចិត្ត។
Comments