នំចាក់ឆុរ


គ្រឿងផ្សំ៖ ម្សៅអង្ករ ស្ករ មេដំបែ ខ្លាញ់ 
របៀបធ្វើ ៖ 
១- លាយម្សៅអង្ករ ម្សៅ១ ទឹក១ វាល់នឹងកូនពែងអាកោ ដាក់មេដំបែមួយគ្រាប់ ស្ករ១ស្លាបព្រា កូរអោយសព្វសាច់ម្សៅ ទុកចោល មួយយប់មួយថ្ងៃ អោយម្សៅឡើង។ បើមេដំបែល្អ ម្សៅនឹងឡើងខ្សុរឆាប់។ 
២- ស្អែកឡើង លាយម្សៅ១កំប៉ុង ទឹក២កំប៉ុង ស្ករ២វែក និង មេម្សៅដែលលាយពីម្សិលមិញ យកមកចាក់ចូលគ្នា លាយអោយសព្វ ដាក់ទុកចោល មួយម៉ោង អោយម្សៅឡើង។ 
៣- បើចង់ក្រអូប បុកស្លឹកតើយ ពូតយកទឹក រួចវាល់ ទឹក២ ម្សៅ១ ដូចគ្នា។ 
៤- ពេលម្សៅឡើងហើយ ទើបយកទៅ ចាក់បំពង នៅក្នុងខ្ទះដែលមានខ្លាញ់ក្តៅ តែកុំអោយក្តៅខ្លាំងពេក នំនឹងផ្ទុះ ធ្វើអោយរលាកយើង។ សូមសាកមួយពីរសិន បើរឹង អាចថែមទឹកទៀតបាន។ បើមេអាកោ កាច់មិនសូវល្អ នំចាក់ឆុរ មិនសូវឡើងទេ ហើយនំក៏រឹងទៅតាមនោះដែរ។ បើកាច់ល្អ នំមានរសជាតិទាន់ ហើយផ្អែមឆ្ងាញ់ណាស់។ 

Comments