ឆ្អឹងជំនីរចំហុយត្រាវ



គ្រឿងផ្សំ៖ 

ឆ្អឹងជំនីរ ២ខាំ 
ត្រាវ ចិតដុំៗ ១ខាំ 
ស្រាស ២ស្លាបព្រាបាយ 
ម្សៅឆា ១ស្លាបព្រាកាហ្វេ 
ស្ករ កន្លះស្លាបព្រាកាហ្វេ 
អំបិល ចុងស្លាបព្រាកាហ្វេ 
ទឹកខ្យង កន្លះស្លាបព្រាបាយ 
ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ 
ខ្ញីចិញ្ច្រាំ ២ស្លាបព្រាកាហ្វេ 
ម្ទេសផ្អែម ១ផ្លែ ហាន់ស្តើងៗ 

របៀបធ្វើ៖ 
១- យកឆ្អឹងជំនីរ កាត់កង់ខ្លីៗ ប្រឡាក់ជាមួយស្រា និងគ្រឿងដទៃទៀតគ្រប់មុខ ទុកចោល១ម៉ោង អោយចូលជាតិ។ 
២- យកត្រាវតម្រៀបនៅបាតចាន ទើបចាក់សាច់ជ្រូកពីលើ ហើយដាក់ចំហុយ ២០នាទី។ 
៣- បរិភោគក្តៅៗ ដោយមានរោយស្លឹកខ្ទឹម និងម្ទេស ពីលើក៏បាន មិនបាច់ក៏បាន។ 

Comments