តាប៉ែពោត

តាប៉ែពោត ស

តាប៉ែពោតមានប្រភពមកពីស្រុកក្រូចឆ្មារខេត្តកំពង់ចាម ដែលជាស្រុកចំការ មានប្រជាជនចូលចិត្តធ្វើចំការថ្នាំជក់ ចំការម្ទេសផ្លោក ចំការ ឪឡឹក ពោត សណ្តែក ល្ងរ និងចំការដំណាំហូបផ្លែជាច្រើនទៀត។  ដោយសារដីនៅទីនោះមានជីវជាតិ បានផ្តល់ផលអនុគ្រោះខ្លាំងដល់កសិករធ្វើចំការទៀតនោះ នារដូវវស្សា។  យ៉ាងណាមិញ ជាហេតុធ្វើអោយប្រជាជននៅទីនោះមានគំណិតឆ្នៃប្រឌិតច្រើន ពីផលដំណាំដែលគេបានដាំ។  ថ្ងៃនេះខ្ញុំលើកយក ចំណីមួយប្រភេទដែលប្លែក មិនមាននរណាស្គាល់ក្រៅពីប្រជាជនមកពីស្រុក ក្រូចឆ្មារនេះទេ។  ចំណីនេះមានរសជាតិឆ្ងាញ់ប្លែក ដោយសារតែវាត្រូវបានគេចាត់ចូលជាបង្អែម ក៏បានឬអាហារសំរន់ក៏បាន នោះគឺតាប៉ែពោត។  មានមានរស់ជាតិផ្អែមល្មម ហើយថែមទាំងមានរសជាតិដូចស្រា។ ដើម្បីធ្វើបង្អែមនេះបានអ្នកស្រុកត្រូវ យកគ្រាប់ពោតស-ទុំ ទៅបុកអោយបែកសិន បន្ទាប់យកទៅចំហុយ រហូតវាទន់ឆ្អិនទៅបយកវាទៅលាយជាមួយល្បាយ តំបែរដែលនាំអោយវាមានរសជាតិដូចស្រា ទុកវារយះពេល ២៤ទៅ ៤៨ម៉ោង ទៅមានចំនួនល្បាយតំបែរដែលបានលាយជាមួយតិចឬច្រើន។  ដំណើរនៃការធ្វើវាមានការលំបាកបន្តិច និងចំណាយយូរបន្តិច ប៉ុន្តែវាទទួលបានរសជាតិឆ្ងាញ់។  រីឯងតម្លៃដែលដាក់លក់នៅលើទីផ្សារនោះអាចនិយាយថាមិនថ្លៃនេះទេ បើប្រៀបធៀបជាមួយនឹង ដំណើរការនៃការធ្វើវាចេញមក។  អ្នកគ្រប់គ្នាដែលធ្លាប់ញ៉ាំ ស្គាល់តែតាប៉ែ អង្ករ មិនដែលស្គាល់ឡើង តាប៉ែពោត ហើយក្រោយពីបានសាក និងជាប់ចិត្ត នឹកចង់ញ៉ាំម្តងទៀតជាមិនខាន។  ក្រោយពីរួចរាល់អាចញ៉ាំបានមក យើងក៏អាចរក្សាតាប៉ែពោតទុកក្នុងទូរទឹកកបានចំនួន មួហអាទិត្យ ទៅ ដប់ថ្ងៃផងដែរ។ អ្នកស្រុកច្រើនធ្វើល្មមៗលក់នៅលើទីផ្សារ ដោយសារតែគាត់មិនមានវិធីទុកដាក់អោយបានត្រឹមត្រូវ ដូចនេះប្រសិនបើមានតម្រូវការច្រើន យើងអាចប្រាប់អ្នកលក់អោយធ្វើច្រើនជូន ដោយអោយតំណឹងមុន។  វាមានលក់នៅលើទីផ្សារព្រែកចាមជារៀងរាល់ព្រឹកក្នុងតម្លៃ ១២០០០៛ក្នុងមួយគីឡូ!
ចង់ដឹងអ្វីបន្ថែមទៀត អាចចូលក្នុងខមមិនប្រាប់ យើងខ្ញុំនឹងព្យាយាមរកអ្វីថ្មីៗប្លែកៗមកជូនអ្នកទាំងអស់គ្នា!





Comments

Anonymous said…
Hello ... Like your blog