ប្រហុកគ្រឿងដុត



គ្រឿង៖ ស្លឹកគ្រៃ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសទុំ ស្លឹកក្រូច រមាត អំពិលខ្ចីបីគួរ បុកលាយចូលគ្នាអោយម៉ដ្ឋ 

គ្រឿង ៣ស្លាបព្រាបាយ 
សាច់ត្រី ៣០០ក្រាម 
ប្រហុក ១ស្លាបព្រា 
ស្លឹកម្រះព្រៅមួយក្តាប់ 

លាយគ្រឿងទាំងអស់ចូលគ្នាអោយសព្វ ហើយដាក់ខ្ចប់ស្លឹកចេក ត្បុតអាំងភ្លើងងំ ចំនួន២០នាទី 
ពេលឆ្អិន បរិភោគជាមួយអន្លក់ ត្រសក់ សណ្តែកគួរ ត្រប់ ផ្កាកំប៉ោក ផ្កាស្នោចៀន ឬ ស្រុះ ឬ ស្រស់ ត្រសក់ពស់ ត្រឡាចខ្ចី ផ្កាខាត់ណាខៀវ ឬផ្កាខាត់ណាស ជាដើម។ 

Comments