Skip to main content
រឿងអប់រំខ្លី - ឪពុក ដាំដំឡូង
ឪពុកដែលមានវ័យចំណាស់ម្នាក់រស់នៅម្នាក់ឯង ដោយការដាំដំឡូង ដើម្បីចិញ្ចឹមជីវិត។ គាត់មានកូនប្រុសម្នាក់ប៉ុន្តែ កូនប្រុសរបស់គាត់មានកំពុងជាប់នៅក្នុងគុគជាយូរឆ្នាំមកហើយ។ ពេលវេលាកាន់តែរំកិលទៅមុខ សុខភាពរបស់ឪពុកកាន់តែខ្សោយ មិនសូវមានកំលាំង ភ្នែកក៏មិនសូវពូកែ។ គាត់ពិបាកចិត្តខ្លាំងដោយមិនដឹងធ្វើយ៉ាងណា គាត់ក៏សម្រេចចិត្តសរសេរសំបុត្រទៅកូនប្រុសគាត់ ដោយរៀបរាប់រាល់ទុក្ខលំបាកទាំងឡាយរបស់គាត់។ "កូនប្រុស! ពេលនេះពុកកាន់តែចាស់ហើយ កំលាំងកាន់តែខ្សោយ ពុកមិនអាចធ្វើអីបានដូចមុនទៀតទេ សូម្បីតែកាប់ដី ដើម្បីដាំដំឡូងក្នុងភូមិរបស់យើង។ បើសិនជាកូននៅទីនេះជាមួយពុក ម្លេះកូនប្រហែលជាអាចជួយពុក កាប់ដី ដើម្បីដាំវាបានហើយ។" ប៉ុន្មានថ្ងៃក្រោយមក លោកឪពុកក៏បានទទួលសំបុត្រមួយច្បាប់តបពីកូនគាត់មកវិញ។ "លោកពុក សូមលោកពុកស្តាប់អោយបានច្បាស់ ខ្ញុំបានលាក់របស់សំខាន់ នៅក្នងុដីភូមិនោះ សូមលោកពុកកុំប៉ះពាល់ដីភូមិនោះជាដាច់ខាត!" គ្រាន់តែអានសំបុត្រចប់ភ្លាម ក្រុមប៉ូលីស មួយក្រុមបានចុះមក ជីកកកាយដីនោះ ក្រែងលោអ្នកទោសមានលាក់បង្កប់ គ្រឿងញឿនខុសច្បាប់ ប៉ុន្តែទោះបីជាជីកកកាយយ៉ាងណាក៏រកមិនឃើញអ្វីដែរ។ អស់ចិត្តហើយ ពួគគេក៏នាំគ្នាត្រលប់ទៅវិញ។ មួយថ្ងៃក្រោយមក លោកពុកក៏ទទួលបានសំបុត្រមួយច្បាប់ទៀតពីកូនប្រុសដែលនៅក្នុងគុក។ "ពុក! ពេលនេះដីភូមិបានជីកគាស់រួចរាល់ហើយ ពុកអាចចាប់ផ្តើមដាំដំឡូងឡើងវិញបានហើយ។ នេះជាអ្វីដែលកូនអាចធ្វើជូនពុកបានពីក្នុងគុគទៅ"
Comments