១- ម្សៅខ្សាយមួយកំប៉ុង ម្សៅដំណើបពីរកំប៉ុង ចេកអំបូងទុំបី អំបិលចុងស្លាបព្រា
២- ច្របល់ម្សៅចូលគ្នាអោយសព្វ ទុកចោល១ម៉ោង លុញប៉ុនមេដៃមេជើង បំពងខ្លាញ់ អោយស្រួយស្រោក
៣- យកស្ករទៅឆឹង អោយចេញជើងអង្ក្រង ចាក់នំចៀនចូល បន្ថយភ្លើង ហើយអង្គុយជ្រាវទាល់តែស្ករស្ងួត ឡើងក្រាមពណ៌ស
៤- ពេលដួសយកទុក សូមដាក់កែវគ្របអោយជិតខ្យល់ ទុកបានយូរ។

Comments