កាពិផាវ



គ្រឿងផ្សំ៖ 
ត្រីឆ្អើរបុក ១វែក 
បង្គាក្រៀមបុក ១វែក 
សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម 
ខ្ទឹមសបំពង ១មើមធំ 
ខ្ទឹមក្រហមបំពង ៣មើម 
ម្ទេសក្រៀម ១ក្តាប់ 
ស្ករត្នោត ២ស្លាបព្រា 
កាពិដុត ១ស្លាបព្រា 
ទឹកត្រី ៣ស្លាបព្រា 
ម្ជូរអំពិលទុំ ៣ផ្លែ 
ប្រេងឆា ២វែក 

របៀបធ្វើ៖ 
១- យកម្ទេសក្រៀម លីង ឬ បំពង ហើយបុកអោយម៉ដ្ឋ ទុកមួយអន្លើ 
២- យកសាច់ជ្រូកចិញ្រ្ចាំលីងអោយដាច់ទឹក ហើយដួសទុកមួយអន្លើ 
៣- យកខ្ទឹមសបំពង ខ្ទឹមក្រហមបំពង បុកអោយម៉ដ្ឋ រួចបុកលាយ ត្រីឆ្អើរ បង្គាក្រៀម ម្ទេសក្រៀមបុក អោយសព្វ ទុកមួយអន្លើ 
៤- ចាក់ប្រេងឆា ចូលឆ្នាំងខ្ទះក្តៅ រួចដាក់ស្ករត្នោតចូល លីងអោយឈ្ងុយ ទើបចាក់ទឹកត្រី កាពិ និង អំពិលទុំចូល កូរអោយសព្វ 
៥- ចាក់សាច់ជ្រូកចូល កូរអោយសព្វ ទើបបន្ថយភ្លើង កុំអោយខ្លោចបាតខ្ទះ 
៦- យកត្រីឆ្អើរដែលបុកជាមួយគ្រឿងសព្វសាររួចហើយនោះ មកចាក់ចូលទៅក្នុងខ្ទះ កូរលាយអោយសព្វជាមួយសាច់ជ្រូក ភ្លក្សថែមថយ តាមចំណូលចិត្ត 
៧ សូមកូរសាច់រហូតដល់ស្ងួតដាច់ទឹកអស់ ទើបលើកចុះពីចង្រ្កុាន ទុកអោយត្រជាក់ មុននឹងដួសច្រកកែវ ទុកបរិភោគ។ បើកូរមិនដាច់ទឹកទេ នោះកាពិនឹងឆាប់ដុះផ្សិត តែបើដាច់ទឹកល្អ នឹងអាចទុកបាន រាប់អាទិត្យ។ 

Comments