
នំប៉ោង ពេញនិយម និងមានរសជាតិឆ្ងាញ់ខ្លាំង វាត្រូវបានគ្រប់មហាជនទូទៅចូលចិត្ត មិនខ្មែរឬបរទេសឡើយ។ ភាគច្រើនគេយកវាមកធ្វើជាអាហារពេលព្រឹកជាមួយបបរ កាហ្វេ។ ហើយវាក៏ជានំមួយដែលខ្ញំុចូលចិត្តញ៉ាំតាំងតែពីនៅតូច។ ខ្ញំុចាំថាកាលនៅតូច ផ្ទះជាប់នឹងផ្ទះខ្ញំុសង្ខាង គេលក់កាហ្វេ និង មានលក់ឆាក្វៃ នំប៉ោង ស៉ីវម៉ៃ ដែលនំប៉ោងមានតម្តៃត្រឹមតែមួយ ១០០រៀលប៉ុណ្ណោះ។ ខ្ញុំចូលចិត្តញ៉ាំវា ទើបថ្ងៃខ្ញុំបានសួររូបមន្តពីអ្នកម្តាយ ដើម្បីធ្វើនិងចែកជូនអ្នកទាំងអស់គ្នា គ្រាន់មានពេលទំនេរធ្វើបានញ៉ាំទាំងអស់គ្នា! ខាងក្រោមជាគ្រឿងផ្សំ និង វីធីធ្វើ។
គ្រឿងផ្សំ៖
ម្សៅមី ៤០០ក្រាម, មេដំបែ (yeast) ១ស្លាបព្រា, ម្សៅហើម (baking soda) ១ស្លាបព្រា, ស្ករ ៤ស្លាបព្រា, អំបិល កន្លះស្លាបព្រាកាហ្វេ, ប្រេងសាលាដ បួនស្លាបព្រា, គ្រាប់ល្ង
របៀបធ្វើ៖
១- លាយម្សៅជាមួយគ្រឿងគ្រៅគ្រប់មុខទាំងអស់ និងជាមួយទឹកក្តៅ ដាក់ទឹកក្តៅម្តងបន្តិច នៅពេលឈ្លីម្សៅ បើនៅរឹង ច្រូចថែមទៀត ហើយច្របាច់លាយម្តងបន្តិច កុំបង្ខំ។ សូមអង្គុយច្របាច់ម្សៅ ទាល់តែសាច់ម្សៅ ម៉ដ្ឋចូលគ្នា ស្អិតល្មួត។ ច្របាច់ចូលគ្នាអោយសព្វ រួចយកគ្របទុកចោល ប្រហែលមួយម៉ោង។
២- បន្ទាប់មក យកម្សៅមកលុញ រួចសង្កត់នឹងដៃ អោយសំប៉ែត។
៣- យកគ្រាប់ល្ងផ្តិតនឹងសាច់ម្សៅ ទាំងសងខាង ហើយលុញអោយគ្រាប់ល្ង ជាប់នឹងសាច់ម្សៅ។
៥- ដាំខ្លាញ់អោយពុះក្តៅ ហើយចាប់ដុំម្សៅលុញ យកដាក់បំពង។
៦- នៅពេលនំឡើងប៉ោងក្រហមស្រួយ សូមស្រង់ចេញ ទុកអោយត្រជាក់។
៧- អាចឆីជាមួយ ទឹកដោះគោផ្អែម ទឹកសណ្តែកផ្អែម តៅស៊ន បបរសាមចូក ឬ គុយទាវ ដូចចាខ្វៃបានដែរ។
៨- បើចង់អោយផ្អែម អាចថែមស្ករបន្តិចទៀតបាន តែកុំអោយផ្អែមពេក ព្រោះពេលណាម្សៅដាក់ស្ករច្រើន ចៀនឆាប់ខ្លោច ហើយឆៅសាច់ម្សៅខាងក្នុង។
៩- បើមិនចូលចិត្តល្អ សូមលុញម្សៅបង់ខ្លាញ់ ចៀនអោយឆ្អិន តាមធម្មតា។

Comments