សារាយគ្រាប់ជីរ


របៀបធ្វើ៖ 

១- ស្ងោរសារាយ មួយកម្ចប់ ទឹកបីលីត្រ រំងាស់អោយរលាយសាច់សារាយចូលគ្នា។ 
២- ពេលពុះរលាយសាច់សារាយ ចូលគ្នាហើយ ទើប ដាក់គ្រាប់ជីរ ពីរស្លាបព្រា អំបិលចុងស្លាបព្រា ស្ករបួនខាំ។ 
៣- កូរអោយសព្វហើយ លើកចុះ ចាក់ចូលថាស ទុកអោយកក ទើបកាត់ដុំៗ សម្រាប់ទទួលទាន។ 
៤- បើចង់ស្អាត សូមដួសចាក់ពុម្ព ទុកអោយកក ពេលកក ក្រឡាប់យកដុំសារាយចេញ តម្រៀបលើចាន។ 
៥- បើចង់បានពណ៌ សូមចាក់ទឹកស៊ីរោចូល ហើយអាចរើសពណ៌បាន តាមចំណូលចិត្ត។ 
៦- បើចង់បានរសជាតិបែបធម្មជាតិ សម្រាប់ពណ៌ក្រហម ប្រើទឹកទទឹម ពណ៌បៃតង ប្រើទឹកស្លឹកតើយ ពណ៌ផ្កាឈូក ប្រើទឹកឳឡឹក ពណ៌លឿង ប្រើទឹកល្ហុង ពណ៌ស្វាយ ប្រើត្រាវចំហុយហើយកិនអោយម៉ដ្ឋ ស្ងោរជាមួយ ទឹកសារាយ។ 

Comments