តើអ្នកធ្លាប់ភ្លក់រសជាតិភ្លាត្រីនេះដែររឺទេ ? ហើយអ្នកចង់ដឹងពីរបៀបធ្វើវាដែររឺទេ ?
បើអ្នកចង់ចេះពីរបៀបធ្វើសូមអ្នកអានពីជំហាននៃការធ្វើម្ហូបនេះដូចខាងក្រោម :

- សាច់ត្រីរ៉ស់ ១ខាំកន្លះហាន់ជាបន្ទះស្ដើងៗ - ក្រូចឆ្មារ ២ផ្លែ
- សណ្ដែកដី ១ស្លាបព្រាបាយ(កុំបុកម៉ត់ពេក) - ខ្ទឹមបារាំង ១ផ្លែ
- អំបិល ១ស្លាបព្រាកាហ្វេ (អាចប្រើទឹកត្រីជំនួសបាន) - ការ៉ុត ១មើមតូច
- សណ្ដែកបណ្ដុះ (តាមចំណង់ចំណូលចិត្ដ) - ត្រសក់ ១ផ្លែ
- ស្ករស ១ស្លាបព្រាកាហ្វេ - សាលាដ កន្លះខាំ
- ខ្ទឹមក្រហម ២កំពឹស - ជីរណា កន្លះខាំ
- ម្ទេស (តាមចំណង់ចំណូលចិត្ដ) - ស្លឹកគ្រៃ ២ដើម
- ជាដំបូង សូមលោកអ្នកយកទឹកដែលច្របាច់ចេញពីសាច់ត្រីទៅរម្ងាស់ជាមួយរំដេង (១មើមតូច) កូរលាយជាមួយស្ករក្រហម
ខ្ទឹមក្រហម ខ្ទឹមសនិងទឹកត្រីទុកឱ្យឈ្ងុយរួចហើយទើបភ្លក់យករសជាតិតាមតម្រូវការ។ ម្យ៉ាងទៀតអាចយកទឹកស៊ុបដែលចម្រាញ់
ចេញពីឆ្អឹងជ្រូកមកជំនួសក៏បានដែរ។ ប្រសិនបើទឹកដែលចេញពីជាតិសាច់ត្រីនោះមានបរិមាណតិចពេកលោកអ្នកអាចបន្ថែមទឹក
ធម្មតាទៀតបាន។
នោះទៅលាយជាមួយគល់ស្លឹកគ្រៃ(ហាន់ល្អិតៗ) និងខ្ទឹមក្រហម។ បន្ទាប់មកសូមលោកអ្នកយកបន្លែមកច្របល់ចូលគ្នា ហើយយក
ទឹកជ្រលក់មកស្រោចពីលើ ទើបច្របល់ឱ្យចូលរសជាតិទាំងអស់ហើយសូមលោកអ្នកភ្លក់យករសជាតិតាម ការចូលចិត្ដ។ បន្ទាប់មក
សូមតម្រៀបសាលាដលើចានសំប៉ែត ការ៉ុត ត្រសក់(ហាន់ជាបន្ទះស្ដើងៗ) ទើបចាក់ម្ហូបដែលចម្អិនរួចចូលជាការស្រេច៕

Comments