បង្អែម ជីដូវ



គ្រឿងផ្សំ៖ ចំណិតដូងខ្ចី អង្ករតំណើប សណ្តែកសៀង ស្ករ អំបិល ខ្ទិះដូង 

វិធីធ្វើ៖ 
១- ត្រាំសណ្តែកសៀង ៥-៦ម៉ោង មុនយកស្ងោរ។ ពេលស្ងោរ ដាក់អំបិលបន្តិច រំងាស់អោយផុយ ទើបលាងសម្រស់ អោយស្រស់ទឹក ទុកមួយអន្លើ។ 
២- ពូតខ្ទិះដូង យកខ្ទិះដើមទុក រំងាស់ខ្ទិះចុងដៃអោយឆ្អិន ទើប ដាក់អង្ករតំណើបចូល រំងាស់ រហូតដល់បែកគ្រាប់អង្ករ ទើបចាក់សណ្តែកចូល។ 
៣- បង់ស្ករ អំបិល ភ្លក្សថែមថយ តាមចំណូលចិត្ត រួចទើបបង់សរសៃដូងខ្ចី ដាំអោយពុះ ហើយលើកចុះពីភ្លើង។ 
៤- យកខ្ទិះដើម ទៅដាំអោយពុះ ទើបលើកទុកអោយត្រជាក់។ 
៥- ពេលដួសបបរបរិភោគ ត្រូវច្រូចខ្ទិះដើម ចូលបន្តិច ដើម្បីអោយឈ្ងុយ។ 

Comments